បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃចន្ទនេះ បានចោទប្រកាន់រដ្ឋាភិបាល របស់ប្រធានាធិបតី វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ពីបង្កើតមិនស្របច្បាប់ នូវក្រុមប្រឹក្សា បោះឆ្នោតជាតិថ្មី ដែលស្និទ្ធិស្នាល នឹងរដ្ឋាភិបាល ឲ្យឃ្លាំមើលការបោះឆ្នោត ដែលគ្រោងធ្វើឡើង នៅចុងឆ្នាំក្រោយ។
នៅក្នុងសេចក្តីថ្លែង ការណ៍មួយ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា ប្រជាជននៃប្រទេស វេណេស៊ុយអេឡា ត្រូវការនិងសម នឹងទទួលបានការបោះឆ្នោត ដោយសេរី ដែលអះអាងថា ចំណាត់ការបែបនោះ នឹងធ្វើឲ្យពួកគេគ្មានបញ្ហានោះ។
ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានរាយការណ៍ថា លោក Mike Pompeo បានថ្លែងនៅថ្ងៃចន្ទសប្ដាហ៍នេះថា ក្រុមប្រឹក្សាបោះឆ្នោតជាតិ ដែលទើបជ្រើសរើសថ្មីៗនេះ នឹងជាអាយ៉ងធ្វើតាមការ សម្រេចចិត្ត របស់របបលោក ម៉ាឌូរ៉ូ ហើយព្រងើយកន្តើយ ចំពោះលក្ខខណ្ឌដែលត្រូវការ ឲ្យមានការបោះឆ្នោតដោយសេរី ៕