ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បំផ្ទុះការិយាល័យ អន្តរទំនាក់ទំនង កូរ៉េនៅទីក្រុង Kaesong

បរទេស ៖ ក្រោយប៉ុន្មានថ្ងៃ បន្ទាប់ពីចេញការព្រមាន ប្រទេសកូរ៉េខាងជើង នៅរសៀលថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានបំផ្ទុះចោលការិយាល័យ អន្តរទំនាក់ទំនងកូរ៉េ នៅទីក្រុង Kaesong ដែលស្ថិតនៅតាមតំបន់ព្រំដែន បង្កឲ្យមានភាពតានតឹង កាន់តែខ្លាំងនៅលើឧបទ្វីបកូរ៉េ ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានធ្វើការបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានកម្ទេចចោល ការិយាល័យនោះ នៅម៉ោង២និង៤៩នាទី ម៉ោងក្នុងតំបន់។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃអង្គារនេះ យោធាកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយនិយាយថា ខ្លួនកំពុងតែសិក្សាគម្រោងការណ៍ធ្វើសកម្មភាព សម្រាប់ចាត់វិធានការឲ្យកងទ័ព សម្រុកចូលក្នុងតំបន់សគ្មានយោធា ស្ថិតក្រោមកិច្ចព្រមព្រៀង កូរ៉េខាងជើងនិងកូរ៉េខាងត្បូង៕
ប្រែសម្រួល៖ប៉ាង កុង

To Top