យូអិន៖ ការិយាល័យសារព័ត៌មានរបស់ លោកបានឲ្យដឹងថាអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យមានកិច្ចពិភាក្សាអន្តរកូរ៉េ ដើម្បីដោះស្រាយភាពតានតឹង នៅឧបទ្វីបកូរ៉េ។
ការិយាល័យសារព័ត៌មាននៅក្នុងលិខិតមួយផ្ញើទៅកាន់អ្នកឆ្លើយឆ្លងព័ត៌មានដោយដកស្រង់សំដីអ្នកនាំពាក្យរបស់លោក Guterres ថា“ អគ្គលេខាធិការរូបនេះមានការព្រួយបារម្ភពីការវិវត្តចុងក្រោយនៅឧបទ្វីបកូរ៉េ” ដែលកំពុងតានតឹងខ្លាំង។
លោកអគ្គលេខាធិការអំពាវនាវឱ្យបន្តការសន្ទនាអន្តរកូរ៉េ ដែលនាំឱ្យមានដំណោះស្រាយសន្តិភាពដែលផ្តល់ផលប្រយោជន៍ដល់សន្តិភាព និងវិបុលភាពសម្រាប់មនុស្សគ្រប់គ្នា៕ដោយ ឈូក បូរ៉ា