បរទេស៖ រដ្ឋាភិបាលកូរ៉េខាងជើង ប្រហែលជាកំពុងតែប្រយុទ្ធ ដើម្បីជីវិតរស់នៅរបស់ខ្លួន ស្របពេលការបង្កហេតុដ៏ថ្មីបំផុត ដែលរួមបញ្ចូល ទាំងការបំផ្ទុះចោលការិយាល័យ អន្តរទំនាក់ទំនង ដែលស្ថិតនៅក្នុងទីក្រុង Kaesong តាមព្រំដែន កាលពីថ្ងៃអង្គារម្សិលមិញនេះ។
លោក Yun Duk-min ជាសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យសិក្សាបរទេស Hankuk University នៅក្នុងទីក្រុងសេអ៊ូល ហើយអតីត ប្រធានបណ្ឌិតសភាការទូតជាតិកូរ៉េ បាននិយាយប្រាប់កាសែត កូរ៉េខាងត្បូង Maeil Business ថា កូរ៉េខាងជើងប្រហែលជា មិនកំពុងស្ថិតនៅក្នុងគោលជំហរ ពិចារណាការផ្តល់ ឲ្យគ្នាទៅវិញទៅមក និងសហប្រតិបត្តិការ ដែលផ្តល់ឲ្យដោយ ប្រទេសកូរ៉េខាងត្បូងនោះទេ។
គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់ លោក Yun Duk-min គឺត្រូវបានធ្វើឡើង ក្រោយមួយថ្ងៃ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន Daily NK បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង គ្មានសមត្ថភាព ធ្វើការផ្គត់ផ្គង់ផ្តល់របបអាហារ ឲ្យដល់ពលរដ្ឋទីក្រុងព្យុងយ៉ាងនោះឡើយ៕ ប្រែសម្រួល៖ប៉ាង កុង