ព័ត៌មានអន្តរជាតិ

អាមេរិក ចង់ជួបផ្ទាល់ ជាមួយអ៊ីរ៉ង់ ស្តីពីបញ្ហាអ្នកទោស

បរទេស ៖ មន្ត្រីការទូតសហរដ្ឋអាមេរិក ជាន់ខ្ពស់មួយរូប បាននិយាយប្រាប់នៅថ្ងៃអង្គារ សប្ដាហ៍នេះថា សហរដ្ឋអាមេរិកចង់ជួបប្រជុំ ផ្ទាល់ជាមួយ ប្រទេសអ៊ីរ៉ង់ ដើម្បីពិភាក្សាគ្នា អំពីការដោះលែងអ្នកទោស និងចង់ឲ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដាក់បម្រាមអាវុធ មិនជាក់លាក់មួយ លើសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។

ថ្លែងប្រាប់នៅក្នុងព្រឹត្តិការណ៍ រៀបចំឡើងដោយក្រុមប្រឹក្សា ស្តីពីចំណងមិត្តភាព តំណាងពិសេសរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ លោក Brian Hook បានមានប្រសាសន៍ថា លោកសង្ឃឹមថា នឹងមានការដោះដូរអ្នកទោស និងការពិភាក្សាគ្នាបន្ថែមទៀត ស្តីពីបញ្ហានានាជាច្រើន។

គួរបញ្ជាក់ថា ប្រទេសជាបច្ចាមិត្ត នឹងគ្នាទាំងពីរនេះ បានខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន រួមទាំងការសម្រេចចិត្ត កាលពី២ឆ្នាំមុនរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ឲ្យបោះបង់ចោលកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលតបស្នងឲ្យអ៊ីរ៉ង់នូវការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច សម្រាប់ការផ្អាក កម្មវិធីនុយក្លេអ៊ែ៕
ប្រែសម្រួល៖ប៉ាង កុង

To Top