ព័ត៌មានអន្តរជាតិ

ការពិតដ៏គួរចង់ដឹង នៃព្រឹត្តិការណ៍ អាមេរិក ទំលាក់គ្រាប់ បរិមាណូ នៅហ៊ីរ៉ូស៊ីម៉ា

ព្រឹត្តិការណ៍ តែមួយគត់លើលោក ដែលជប៉ុន បានទទួលរង នូវការវាយប្រហារ ដោយគ្រាប់បែកបរិមាណូ របស់សហរដ្ឋអាមេរិក នាទីក្រុងហ៊ីរ៉ីស៊ីម៉ា គឺជារឿងដែលមិនអាចឲ្យពីភពលោក បំភេ្លចបានឡើយ ។ អណ្តាតភ្លើង ដែលស្ថិតនៅ ក្នុងឧទ្យានជាតិ រំលឹកព្រឹត្តិការណ៍ដ៏ខ្លោចផ្សារ នៃជប៉ុន Hiroshima Peace Memorial Park ដែលត្រូវ
បានសាងសង់ឡើង តាំងតែពីឆ្នាំ១៩៦៤ នៅមិនទាន់ត្រូវបានគេពន្លត់ នៅឡើយដែលនេះមានន័យថា គ្រាប់បែក ប្រភេទប្រល័យលោកនេះ នៅមិនទាន់ត្រូវបានបំផ្លាញ ចេញពីភពផែនដី យើងនៅឡើយ។

យោងតាមឯកសារយោង ជាច្រើនយើងនឹងនាំគ្នា អាននូវរឿងរ៉ាវការពិត ដ៏គួរឲ្យភ្ញាក់ផ្អើល ដែលបានកើតឡើងនៅគ្រានោះ
ឡើងវិញទាំងអស់គ្នា:

1.ទ័ពអាកាសអាមេរិក បានធ្វើការព្រមានជាមុនរួចរាល់ នៅមុនការទំលាក់គ្រាប់បែក បរិមាណូនៅហ៊ីរ៉ូស៊ីម៉ា
2.លេខកូដសំគាល់ ប្រតិបត្តិការទំលាក់គ្រាប់បែក ប្រល័យលោកនេះ ត្រូវបានអាមេរិកដាក់ឈ្មោះថា Little Boy ដែលវាត្រូវបានយកតាមគំរូ នៃរឿងThe Maltese Falcon
3.យោធាអាមេរិក១២នាក់ ដែលស្ថិតនៅលើយន្តហោះ សម្រាប់ទំលាក់គ្រាប់បែក ជាអ្នកធ្វើប្រតិបត្តិការនេះ ប៉ុន្តែក្នុងនោះមានតែ៣នាក់ ប៉ុណ្ណោះដែលបានដឹងច្បាស់ អំពីគោលបំណង នៃប្រតិបត្តិការនេះ
4.ជប៉ុនដែលមានរ៉ាដាការពារ នាពេលនោះបានចាប់បានសញ្ញា នៃយន្តហោះនេះដែរ ប៉ុន្តែដោយគិតថា វាជាការគម្រាមកំហែង ក្នុងកម្រិតតិចដោយសារ តែមានយន្តហោះចំនួន តិចគ្រឿងពេក
5.រយៈពេល៣ម៉ោងក្រោយ ការទំលាក់គ្រាប់បែកនេះ ទើបមនុស្សគ្រប់គ្នានៅតូក្យូ បានទទួលបានព័ត៌មានទាំងអស់គ្នា
6.ដើមឈើម្យ៉ាង ដែលមានឈ្មោះGingko Bilobaអាយុកាល២៧០លានឆ្នាំ អាចនៅមានជិវិតក្នុងហេតុការណ៍នេះ សឹងមិនគួរឲ្យជឿ
7.អ្នកដែលនៅរួចរស់ជីវិត នាំគ្នាផ្លាស់ទៅណាហ្គាសាគិ ដែលជាទីកន្លែង វាយប្រហារលើកទី២ របស់អាមេរិក ក្នុងរយៈពេលតែ៣ថ្ងៃបន្ទាប់
8.មានបុរសម្នាក់គត់ ដែលមានឈ្មោះថាTsutomu Yamaguchi គឺជាមនុស្សដែលមានសំណាងបំផុត គេចផុតពីការស្លាប់ ទាំងពីរលើក នៃការវាយប្រហារ ដោយគ្រាប់បែក បរិមាណូនៅជប៉ុនដោយអាមេរិក
9.គ្រានោះអាមេរិកតែងតែប្រកែក នឹងមិនមានធាតុវិទ្យុសកម្ម ដែលនឹងបំផ្លាញជីវិតមនុស្សនៅជប៉ុន ក្រោយការទំលាក់នោះទេ

ប្រែសម្រួល:ស៊ុនលី

To Top