ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីឥណ្ឌា បញ្ជាឱ្យកងទ័ព ត្រៀមសម្រាប់ធ្វើសង្គ្រាម ក្រោយប៉ះទង្គិច ជាមួយចិន ស្លាប់ទាហានខ្លួន ២០នាក់

បរទេស៖ ចំពេលមានភាពតានតឹង នៅតាមបណ្តោយបន្ទាត់ នៃការត្រួតពិនិត្យជាក់ស្តែង ការប៉ះទង្គិចព្រំដែន ដែលមិនធ្លាប់មានពីមុន បានផ្ទុះឡើង រវាងប្រទេសឥណ្ឌា និងចិន នៅជ្រលងភ្នំ Galwan នៅភាគខាងកើតតំបន់ Ladakh កាលពីយប់ថ្ងៃច័ន្ទ ។ ការប្រឈមមុខដាក់គ្នា បណ្តាលឱ្យស្លាប់ និងរបួសទាហាន ទាំងសងខាង។

យោងតាមសារព័ត៌មាន SPutnik ចេញផ្សាយ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ ដែលដឹកនាំដោយ លោកនាយករដ្ឋមន្រ្តី ណារិនត្រា ម៉ូឌី កាលពីយប់មិញ កងកំលាំងប្រដាប់អាវុធ របស់ប្រទេសនេះ ត្រូវបានគេផ្តល់អំណាចបន្ថែមទៀត ដើម្បីត្រៀមសម្រាប់ការធ្វើសង្គ្រាម ។ ភ្លើងខៀវក៏ត្រូវបានផ្តល់ ឱ្យកងនាវាចរឥណ្ឌា ដើម្បីដាក់ពង្រាយ ទ្រព្យសម្បត្តិរបស់ខ្លួន នៅក្នុងតំបន់ជ្រោយ Strait of Malacca ដែលវាអាចទប់ទល់ នឹងនាវាចម្បាំងរបស់ចិន ។ ជ្រោយ Malacca គឺជាចំណុចដង្ហើមផ្លូវសមុទ្រធំ ជាងគេនៅលើពិភពលោក និងជាផ្លូវដឹកជញ្ជូន សំខាន់សម្រាប់នាវាចិន។

យោងតាមប្រភពនានា ការអំពាវនាវឱ្យមានការសម្របសម្រួល ត្រូវបានធ្វើឡើង សម្រាប់សេវាកម្មទាំងបី គឺកងទ័ពជើងទឹក ជើងគោក និងកងទ័ពអាកាស ដើម្បីផ្តល់អាទិភាព ដល់តម្រូវការដែលចាំបាច់ ។ ដូចគ្នានេះដែរទ្រព្យសម្បត្តិរបស់កងទ័ពអាកាស ដែលរួមបញ្ចូលទាំងយន្ដហោះចម្បាំង ជាង ១០០ គ្រឿងក៏ត្រូវបានស្នើសុំឱ្យផ្លាស់ ទៅទីតាំងដែលឆ្ពោះទៅមុខដែរ ។

ប្រភពបានបន្ថែមទៀតថា កម្លាំងបានត្រៀមប្រតិបត្តិការ សម្រាប់ការប្រយុទ្ធគ្នាខ្លាំងក្លា ប៉ុន្តែការបញ្ជាសម្រាប់ស្តុក ទុកគ្រាប់រំសេវក្នុងចំនួនដ៏ច្រើន គឺសម្រាប់សង្គ្រាមជាង ២០ ថ្ងៃប៉ុណ្ណោះ។

ការអភិវឌ្ឍនេះកើតឡើង បន្ទាប់ពីការប្រឈមមុខដាក់គ្នា យ៉ាងឃោរឃៅនៅជ្រលងភ្នំ Galwan ដែលទាហានឥណ្ឌា ២០ នាក់រួមទាំងមន្រ្តីម្នាក់ត្រូវបានសម្លាប់ និង៤នាក់ របួសធ្ងន់៕

ប្រែសម្រួលៈ ណៃ តុលា

To Top