វ៉ាស៊ីនតោន ៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធបានពង្រីក ការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ដែលមានស្រាប់ ទៅលើប្រទេសកូរ៉េខាងជើង រយៈពេលមួយឆ្នាំទៀត ដោយលើកឡើងពីការគំរាមកំហែងមិនប្រក្រតី ដែលបន្តកើតមានដោយរបបនេះ ។
នៅក្នុងសេចក្តីជូនដំណឹង ដែលបានផ្ញើទៅសភាលោក ត្រាំ បានសរសេរថា លោកកំពុងបន្ត “ភាពអាសន្នថ្នាក់ជាតិ ដោយគោរពទៅ នឹងប្រទេសកូរ៉េខាងជើង” ដែលត្រូវបានប្រកាស ជាលើកដំបូងនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០០៨ តាមបទបញ្ជាលេខ ១៣៤៦៦ ។
បទបញ្ជាប្រតិបត្តិ ដែលត្រូវបានពង្រីកបន្ថែមទៀត ក្រោមការគ្រប់គ្រងរបស់ ត្រាំ និងរដ្ឋបាលមុន ៗ អំពាវនាវឱ្យមានទណ្ឌកម្ម លើកូរ៉េខាងជើង ចំពោះកម្មវិធីមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន៕
ដោយ ឈូក បូរ៉ា