ព័ត៌មានអន្តរជាតិ

លោក ពូទីន ៖ រុស្ស៊ីកំពុងកសាង អភិវឌ្ឍប្រព័ន្ធការពារ ប្រឆាំង មីស៊ីល លឿនជាងសម្លេង

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ី នាំមុខពិភពលោក ក្នុងការស្រាវជ្រាវផលិត អាវុធមានល្បឿនលឿន ជាងសម្លេង ហើយនឹងមានប្រព័ន្ធការពារ សម្រាប់ទប់ទល់ នឹងអាវុធរបស់គូសត្រូវនានា ។

លោក ពូទីន មានប្រសាសន៍យ៉ាងដូច្នេះថា “អាវុធមានល្បឿនលឿន ជាងសម្លេង នឹងត្រូវបានអភិវឌ្ឍ ប៉ុន្តែខ្ញុំគិតថា យើងនឹងអាចធ្វើឲ្យ ដៃគូរបស់យើង មានការភ្ញាក់ផ្អើល គឺមានភាពប្រាកដប្រជាដ៏ខ្ពស់ថា នៅពេលពួកគេអភិវឌ្ឍផលិត អាវុធបែបនេះនោះ យើងនឹងមានមធ្យោបាយធ្វើការ សងសឹកចំពោះអាវុធនោះ”។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនិងប្រទេសចិន បានចាប់ផ្តើមធ្វើការអភិវឌ្ឍ កម្មវិធីមីស៊ីលមានល្បឿន លឿនជាងសម្លេង កសាងផលិតអាវុធ បំពាក់នុយក្លេអ៊ែ ដែលមានសមត្ថភាពអាចធ្វើដំណើរ បានរហូតដល់ទៅ៥.០០០ម៉ាយក្នុងមួយម៉ោង បង្ហាញថាប្រព័ន្ធការពារ មានពេលតិចណាស់ ដើម្បីធ្វើប្រតិកម្មតបត៕
ប្រែសម្រួល៖ប៉ាង កុង

To Top