ព័ត៌មានអន្តរជាតិ

គណបក្សសាធារណ បង្ហាញច្បាប់ស្ដីពីកំណែ ទម្រង់លើស្ថាប័នប៉ូលិស ក្រោយការស្លាប់របស់ George Floyd

វ៉ាស៊ីនតោន៖ គណបក្សសាធារណរដ្ឋនៅព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបង្ហាញសេចក្តីព្រាងច្បាប់ ស្តីពីកំណែទម្រង់លើស្ថាប័នប៉ូលីស កាលពីថ្ងៃពុធ ក្រោយពីការស្លាប់របស់បុរសស្បែកខ្មៅ លោក George Floyd បង្កឲ្យផ្ទុះបាតុកម្ម ទូទាំងប្រទេស។

សំណើរដែលដឹកនាំ ដោយសមាជិកព្រឹទ្ធសភា គឺលោកធីម ស្កត នៃរដ្ឋ South Carolina ស្វែងរកការហាមឃាត់ការប្រើប្រាស់កម្លាំង និងរួមបញ្ចូលគណនេយ្យភាពថ្មី និងតម្រូវការរបាយការណ៍។

លោក ស្កត បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ជាញឹកញាប់យើងកំពុងមានការពិភាក្សា នៅក្នុងប្រជាជាតិនេះ អំពីថាតើអ្នកគាំទ្រសហគមន៍ ពង្រឹងច្បាប់ ឬតើអ្នកគាំទ្រសហគមន៍ ដែលមានការបែងចែកពណ៌សម្បុរ នេះគឺជាជម្រើសគោលពីរ “។

មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាលោក Mitch McConnell បានលើកឡើងថា សភាដែលគ្រប់គ្រងដោយសាធារណរដ្ឋនឹងងាកទៅរកច្បាប់របស់លោក Scott នៅសប្តាហ៍ក្រោយ ខណៈពេលដែលជំរុញឱ្យ មានកិច្ចសហប្រតិបត្តិការ ទ្វេភាគី ដើម្បីបង្កើតច្បាប់នេះ៕

ដោយ ឈូក បូរ៉ា

To Top