បរទេស៖នៅថ្ងៃព្រហស្បតិ៍ទី១៨ខែមិថុនានេះ បានឲ្យដឹងថាក្រសួងកិច្ចការងារដឹកជញ្ជូនរបស់សហរដ្ឋអាមេរិកបានប្រកាសដាក់ពិន័យជាទឹកប្រាក់ ប្រមាណជា៤៥ម៉ឺនដុល្លារទៅលើក្រុមហ៊ុនអាកាសចរណ៦ Copa Airlines ក្រោយរកឃើញថា ក្រុមហ៊ុននេះបានប្រព្រឹត្តសកម្មភាពខុសច្បាប់មួយ។
Copa Airlines បានធ្វើការហោះហើរដឹកជញ្ជូនអ្នកដំណើរ រវាងប្រទេសអាមេរិកវេណេស៊ុយអេឡាដែលជាអ្វីដែលអាមេរិកបាន ហៅថាជាសកម្មភាព ខុសច្បាប់ហើយក៏បានចេញបញ្ជាឲ្យក្រុមហ៊ុនបញ្ចប់សកម្មភាពបែបនេះ តទៅទៀតនាពេលអនាគត។
អាមេរិកបានដាក់បម្រាមមិន ឲ្យក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយក្នុងការធ្វើដំនើរ រវាងប្រទេសអាមេរិកនិងវេណេស៊ុយអេឡា ឡើយចាប់តាំងតែពីខែឧសភាឆ្នាំ២០១៩ប៉ុន្តែចាប់តាំងពីពេលនោះមកក្រុមហ៊ុននេះបានដាក់លក់ សំបុត្រធ្វើដំនើរតាមជើងហោះហើរ ដល់ទៅ៥០០០សំបុត្រនិងបានហោះហើរជញ្ជូនអ្នកដំនើរប្រមាណ ជា១៥០០០នាកមកហើយ៕
ប្រែសម្រួល៖ស៊ុនលី