Covid-19

សាស្រ្តាចារ្យ សេដ្ឋកិច្ចអាមេរិកថា វៀតណាមខ្វះទិន្នន័យ មេរោគកូវីដ១៩ និងជំរុញឱ្យប្រទេសនេះ កែប្រែ

បរទេស៖ តាមការលើកឡើង ដោយអ្នកសេដ្ឋកិច្ច អាមេរិកម្នាក់និយាយថា ប្រទេសវៀតណាមពុំមាន ទិន្នន័យស្តីពីការស្លាប់ ដោយសារមេរោគឆ្លងកូវីដ១៩ បានជំរុញឱ្យមានការ អំពាវនាវឱ្យមានការដក និងការកែតម្រូវ ឡើងវិញ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការលើកឡើងដែលផ្សាយ ដោយសាស្រ្តាចារ្យ Steve Hanke នៅឯសាកលវិទ្យាល័យ John Hopkins (JHU) កាលពីថ្ងៃទី ១០ ខែមិថុនាបានដាក់ឈ្មោះ ប្រទេសវៀតណាមក្នុងចំណោម បញ្ជីប្រទេសដែលសន្មតថា មិនរាយការណ៍ទិន្នន័យ Covid-19 ឬកំពុងរាយការណ៍អំពីទិន្នន័យ ដែលគួរឱ្យសង្ស័យខ្ពស់ ដោយសំដៅប្រទេសទាំងនោះថា ជា «ផ្លែប៉ោមរលួយនៃទិន្នន័យកូរ៉ូណា»។

គំនូសតាងមួយត្រូវបាន បង្ហោះរួមជាមួយដោយដកស្រង់ ទិន្នន័យពីគេហទំព័រស្ថិតិ Worldometer ហើយនិយាយថា វៀតណាមមិនបាន រាយការណ៍អំពីទិន្នន័យ Covid-19 នោះទេ ខណៈដែលឥណ្ឌា វ៉េណេស៊ុយអេឡា អេហ្ស៊ីប ស៊ីរី យេម៉ែន តួកគី និងចិន កំពុង “រាយការណ៍អំពីទិន្នន័យ ដែលមានការសង្ស័យខ្ពស់” ។

សេចក្តីថ្លែងការណ៍នេះ បានប្រមូលផ្តុំការយកចិត្តទុកដាក់ តាមអ៊ិនធរណេតយ៉ាងឆាប់រហ័ស ដោយទទួលបានការបង្ហោះ ឡើងវិញប្រហែលជា ៣.៨០០ និងការឆ្លើយតប ១.៧០០ ក្នុងរយៈពេលជាងមួយសប្តាហ៍។ មនុស្សជាច្រើនបានសម្តែង ការមិនចុះសម្រុងនឹង សេចក្តីថ្លែងការណ៍របស់លោក Hanke ដោយនិយាយថា ប្រទេសវៀតណាមបានរាយការណ៍ ពិតអំពីមានអ្នកស្លាប់ពី Covid-19 ខណៈដែលកំពុងមានការ សាកសួរវិធីសាស្រ្តនៃការប្រមូល ទិន្នន័យរបស់សាស្រ្តាចារ្យខាងលើ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top