បរទេស៖ យោងតាមការបញ្ជាក់ របស់ក្រសួងការបរទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ខ្លួនកំពុងបើកកិច្ចប្រជុំពិភាក្សាគ្នា ដើម្បីលប់ចោលបម្រាម ធ្វើដំណើរចូលមកដល់ក្នុងប្រទេស ពីសំណាក់ប្រទេសអាស៊ីទាំងបី គឺចិនកូរ៉េខាងត្បូងនិងជប៉ុន។
អ្នកនាំពាក្យ របស់ក្រសួងការបរទេសវៀតណាម លោក Le Thi Thu Hang បានបញ្ជាក់បន្ថែមទៀតដែរថា ទោះបីជាយ់ាងណាក្តី ការអនុញ្ញាតឡើងវិញ ចំពោះបម្រាមនេះនឹងអាចធ្វើឡើង គឺអាស្រ័យ ទៅលើការវាស់វែងយ៉ាងល្អិតល្អន់ ជាពិសេសពាក់ព័ន្ធ ទៅនឹងវិធានការការពារ ការផ្ទុះឡើងវិញនៃកូវីដ១៩។
បច្ចុប្បន្នទោះបីជាវៀតណាម បានប្រកាសថា ខ្លួនមានចំនួនករណី ឆ្លងត្រឹមតែ៣៣៥ករណី គ្មានអ្នកបាត់បង់ជីវិត និងអស់រយៈពេលជាង២ខែ ហើយដែលខ្លួន មិនមានករណីឆ្លងថ្មីក្នុងស្រុកក្តី ប៉ុន្តែប្រទេសនៅមិនទាន់ បើកសេដ្ឋកិច្ចធម្មតានៅឡើយទេ៕
ប្រែសម្រួល៖ស៊ុនលី