ព័ត៌មានអន្តរជាតិ

ជំនន់ទឹកភ្លៀង បង្កឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងរំខានដល់ការធ្វើចរាចរណ៍ នៅក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី

អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ មានភ្លៀងធ្លាក់ចុះយ៉ាងគំហុគ បង្កជាជាទឹកជំនន់ជន់លិច ទីក្រុងធំបំផុតរបស់ប្រទេសតួកគី គឺក្រុង អ៊ីស្តង់ប៊ុល និងខេត្ត Bursa ដែលជាខេត្ត ស្ថិតនៅភាគឦសានប្រទេស ដោយបង្កជាជំនន់ភ្លាមៗ និងរំខានដល់ការធ្វើចរាចរណ៍ ។

ផ្ទះ និងការិយាល័យជាច្រើន គឺបានជន់លិច ហើយយានយន្តជាច្រើន បានជាប់គាំងនៅលើវិថីនានា នៅក្នុងទីតាំងមួយចំនួន នៅក្រុងអ៊ីស្តង់ប៊ុល បន្ទាប់ពីភ្លៀងបានធ្លាក់ និងគ្រប់ដណ្តប់លើទីក្រុងនេះ ។

អគារកម្ពស់៥ជាន់ ត្រូវបានឆាបឆេះ ក្រោយពីមានរន្ធះបាញ់ចំផ្នែកដំបូល នៅក្នុងស្រុក Sancaktepe នៅក្នុងក្រុងអ៊ីស្តង់ប៊ុល ។ ក្រុមពន្លត់អគ្គីភ័យ បានបញ្ជូនដំណឹងបន្ទាន់ អំពីគ្រោះថ្នាក់នេះដល់ពលរដ្ឋ ដែលរស់នៅក្នុងតំបន់ បានដឹងអំពីឧប្បត្តិហេតុនេះ ។

ដើមឈឺរី និងស្តប៊រី នៅតាមចំការជាច្រើន នៅក្នុងស្រុកមួយចំនួន នៅខេត្ត Bursa រងការបំផ្លិចបំផ្លាញ ដោយកម្លាំងខ្យល់ព្យុះ ។

ទីភ្នាក់ងារអាកាសធាតុ បានព្យាករណ៍ថា ភ្លៀងនឹងធ្លាក់ចុះយ៉ាងខ្លាំង សម្រាប់ថ្ងៃនេះ នឹងបន្តកើតឡើង នៅក្រុងអ៊ីស្តង់ប៊ុល និងខេត្ត Bursa ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top