វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ថា តាមការប៉ាន់ប្រមាណមួយអំពី ជំងឺឆ្លងកូវីដ១៩ ដែលបានលើកឡើងដោយសាកលវិទ្យាល័យ University of Washington បានឲ្យដឹងអំពីការបង្ហាញឲ្យដឹងរបស់ខ្លួន ដោយធ្វើការព្យាករណ៍ថា ពលរដ្ឋអាមេរិកាំង ប្រមាណលើសពី២០០.០០០នាក់ អាចស្លាប់ ដោយសារជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី១ ខែតុលា ។
ការកែសម្រួលទៅលើ ការព្យាករណ៍ចេញដោយ វិទ្យាស្ថានសុខភាពម៉ែទ្រីច និងវាយតម្លៃ នៅកាត់ថា (IHME) បានធ្វើកាកំណត់សម្គាល់ថា ចំនួនអ្នកស្លាប់បានកើនឡើង៣០.០០០នាក់ គិតចាប់ពីមានការបង្ហាញ ឲ្យដឹងកាលពីសប្តាហ៍មុន ។
យោងតាមការបង្ហាញ អ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក អាចកើនឡើងដល់២០១.១២៩នាក់ គិតត្រឹមថ្ងៃទី១ ខែតុលា ជាមួយគ្នានេះដែរស្ថិតក្នុងកម្រិត ១៧១.៥៥១នាក់ ។
ចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ត្រូវបានគេរំពឹងថា នឹងកើនឡើងម្តងទៀត នៅក្នុងខែកញ្ញា បន្ទាប់ពីការកើនឡើងខ្ពស់ នៅក្នុងខែមិថុនា ។
ទិន្នន័យមួយ បានមកពីសាកលវិទ្យាល័យ Johns Hopkins University.បានឲ្យដឹងថា មានជាង២,១៨លាននាក់ បានឆ្លងជំងឺកូវីដ១៩ ដែលត្រូវបានគេរាយការណ៍នៅសហរដ្ឋអាមេរិក គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ជាង១១៨.០០០នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា