Warning: getimagesize(/var/www/dap-news.com/htdocs/wp-content/uploads/2020/06/photo_2020-06-19_21-56-20.jpg): Failed to open stream: No such file or directory in /var/www/dap-news.com/htdocs/wp-content/plugins/heateor-open-graph-meta-tags/public/class-heateor-open-graph-meta-tags-public.php on line 726
ព័ត៌មានអន្តរជាតិ

គណៈកម្មការ អចិន្ត្រៃយ៍ នៃ សភាតំណាងប្រជាជន ប្រចាំ នៅ ភូមិភាគ ស្វយ័ត វ៉ីវូអឺ Xinjiang ៖ ការមួលបង្កាច់ ដោយ ពាក្យចចាមអារ៉ាម និង ការដាក់ទណ្ឌកម្ម ដោយ គ្មានហេតុផល របស់អាមេរិក ជាកលល្បិចរបស់អ្នកនយោបាយ អាមេរិកដ៏គួរឱ្យស្អប់ ខ្ពើម

ប៉េកាំង៖ នាថ្ងៃទី ១៨ ខែមិថុនា គណៈកម្មការ រ អចិន្ត្រៃយ៍នៃសភា តំណាងប្រជាជនប្រចាំ នៅ ភូមិភាគស្វយ័ត វ៉ីវូអឺXinjiang បានចេញសេចក្តី ថ្លែងការណ៍ ជុំវិញ ករណីដែល អាមេរិកអនុម័តលើ “ សេចក្តី ព្រាងច្បាប់ ស្តីពីគោលនយោបាយ សិទ្ធិមនុស្សនៃ ជនជាតិ វីវូអឺ ឆ្នាំ២០២០” ថាសេចក្តី ព្រាងច្បាប់នេះ ជាការមួលបង្កាច់ និងការចោទ ប្រកាន់ ដោយគ្មានហេតុផល ចំពោះសភាពការណ៍ សិទ្ធិមនុស្សនិង វិធានការរបស់ ភូមិភាគស្វយ័ត XinJiangក្នុងការប្រឆាំង នឹងភេរវកម្ម និង លុបបំបាត់សកម្មភាពជ្រុល និយម បាន ល្មើសនឹង ច្បាប់ អន្តរជាតិនិង ក្រមមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិបាន ជ្រៀតជ្រែក កិច្ចការ ផ្ទៃក្នុងរបស់ចិន និងធ្វើឱ្យប្រជាជនគ្រប់ជនជាតិ នៃ ភូមិភាគស្វយ័ត Xinjiang មិនពេញចិត្តយ៉ាងខ្លាំង ។

រដ្ឋបាល នៃភូមិភាគស្វយ័ត Xinjiang និងប្រជាជន គ្រប់ជនជាតិ នៃ ភូមិភាគស្វយ័ត Xinjiang បាន ថ្កោលទោលយ៉ាងខ្លាំង និង ប្រឆាំងជាដាច់ខាត ចំពោះករណីនេះ ។

ការ ប្រឆាំងភេរវកម្មនិងលុប បំបាត់សកម្មភាព ជ្រុលនិយម តាមច្បាប់ នៃភូមិភាគ ស្វយ័ត Xinjiang ជា សកម្មភាព ប្រកបដោយ យុត្តិធម៌ដែល ទទួល បានការទទួលស្គាល់ ពី សំណាក់ សហគមន៍អន្តជាតិ ។ការមួលបង្កាច់ ដោយប្រើពាក្យ ចចាមអារ៉ាម និង ការ ដាក់ទណ្ឌកម្មដោយគ្មាន ហេតុផល របស់អាមេរិក ជាកលល្បិច របស់អ្នកនយោបាយ អាមេរិកគួរឱ្យស្អប់ខ្ពើម៕

To Top