វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានស្តីបន្ទោសអតីតទីប្រឹក្សាសន្តិសុខជាតិរបស់លោក គឺលោក ចន បូលតុន ចំពោះភាពជាប់គាំងនាពេលបច្ចុប្បន្ននៅក្នុងកិច្ចចរចានុយក្លេអ៊ែរជាមួយប្រទេសកូរ៉េខាងជើង។
ការវាយប្រហាររបស់លោក ត្រាំ ទៅលើលោក Bolton បានកើតឡើងនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានរាយការណ៍ អំពីការបើកបង្ហាញយ៉ាងច្បាស់ អំពីប្រធានាធិបតីដោយប្រើការដកស្រង់ចេញពីសៀវភៅអនុស្សាវរីយ៍ ដែលមិនទាន់ត្រូវបានផ្សព្វផ្សាយ របស់ទីប្រឹក្សារូបនេះ។
ដោយលើកឡើងពីបទសម្ភាសន៍របស់ Bolton នៅខែមេសា ឆ្នាំ២០១៨ លោក ត្រាំ បានសរសេរថា“ នៅពេលដែលលោក Wacko John Bolton បានធ្វើដំណើរលើ Deface the Nation ហើយនិយាយដោយល្ងង់ខ្លៅថា លោកក្រឡេកមើល ‘គំរូលីប៊ី’ សម្រាប់ប្រទេសកូរ៉េខាងជើង នោះឋាននរកទាំងអស់ ឬរឿងអាក្រក់ៗ បានផ្ទុះឡើង៕ដោយ ឈូក បូរ៉ា
