បរទេស៖ នៅប៉ុន្មានម៉ោងមុនសភាចិន បើកកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ក្រុម G7 បានជំរុញទីក្រុងប៉េកាំង ឲ្យពិចារណាឡើងវិញ នូវការដាក់ច្បាប់សន្តិសុខជាតិ ដ៏ចម្រូងចម្រាស់លើទីក្រុងហុងកុង ដែលអ្នករិះគន់និយាយថា នឹងរំសាយចោល នូវស្វយតភាពរបស់ទីក្រុង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសរបស់ក្រុមប្រទេស G7 បានបង្ហាញក្តីព្រួយបារម្ភធ្ងន់ធ្ងរ ជុំវិញការសម្រេចចិត្ត របស់ប្រទេសចិន ដាក់ច្បាប់សន្តិសុខជាតិ ដែលពួកគេនិយាយថា មិនសបគ្នាជាមួយរដ្ឋធម្មនុញ្ញហុងកុង ឬក៏ទំនួលខុសត្រូវរបស់ទីក្រុងប៉េកាំង ស្ថិតក្រោមសេចក្តីប្រកាសរួមគ្នា ចិននិងអង់គ្លេសចុះបញ្ជី នៅអង្គការសហប្រជាជាតិ ដែលប្រគល់ទីក្រុងនេះ ឲ្យជាអធិបតេយ្យភាពចិន ពីការគ្រប់គ្រង របស់អង់គ្លេសក្នុងឆ្នាំ១៩៩៧។
គួរបញ្ជាក់ថា ប្រទេសចិនបានស្ថិតនៅ ក្រោមការរិះគន់អន្តរជាតិដ៏ខ្លាំងក្លា ក្រោយរដ្ឋសភាជិត អនុម័តជាឯកច្ឆ័ន្ទលើសេចក្តីព្រាងច្បាប់ កាលពីចុងខែឧសភា ដើម្បីដាក់ទោសទណ្ឌ ចំពោះអំពើបះបោរ និងអំពើឃុបឃិត ជាមួយជនបរទេស គម្រាមកំហែងសន្តិសុខជាតិនៅហុងកុង ប៉ុន្តែភាពជាក់លាក់នៃច្បាប់នោះ នៅមិនទាន់បង្ហាញនៅឡើយនោះទេ៕ ប្រែសម្រួល៖ប៉ាង កុង