វ៉ាស៊ីនតោន៖ មន្រ្តីមន្ទីរបញ្ចកោណជាន់ខ្ពស់ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការបង្កហេតុថ្មីៗ របស់កូរ៉េខាងជើង ប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង បង្ហាញថាប្រទេសកុម្មុយនិស្ត នៅតែបន្តបង្ហាញ នូវការគំរាមកំហែង“ ដ៏អស្ចារ្យ” ចំពោះតំបន់នេះ។
ថ្លែងនៅក្នុងការសន្ទនាគ្នាមួយ លោក ដេវីដ ហេលស៍ ជំនួយការស្តីទីក្រសួងការពារជាតិ ទទួលបន្ទុកកិច្ចការសន្តិសុខឥណ្ឌូ – ប៉ាស៊ីហ្វិក បានលើកឡើងថា សហរដ្ឋអាមេរិក នៅតែមានការសម្របសម្រួល យ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង ដើម្បីធានាការត្រៀមខ្លួន ប្រឆាំងនឹងការគំរាមកំហែង របស់កូរ៉េខាងជើង។
លោកបានបន្ដថា “ដូចដែលយើង ត្រូវបានគេរំលឹកយ៉ាងច្បាស់ នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប្រទេសកូរ៉េខាងជើង បន្តបង្ហាញការគំរាមកំហែងមិនធម្មតា ដល់តំបន់ហើយដែលទាមទារ ឱ្យមានការប្រុងប្រយ័ត្ន ជាបន្តរបស់យើង”៕ ដោយ៖ ឈូក បូរ៉ា