ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ឺរ៉ុប កំពុងតានតឹង ដើម្បីប្រមូលឲ្យ បានកញ្ចប់ប្រាក់ បន្ទាន់៨៤០ ពាន់ប៊ីលានដុល្លារ

បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃសុក្រ បានឲ្យដឹងថា មេដឹកនាំសហភាពអ៊ឺរ៉ុប បានចាប់ផ្តើមកិច្ចពិភាក្សា ដ៏សំខាន់មួយ ផ្តោតទៅលើផែនការបញ្ចេញ កញ្ចប់ប្រាក់ សរុប៧៥០ពាន់ប៊ីលានអ៊ឺរ៉ូ ឬប្រមាណជា៨៤០ពាន់ប៊ីលានដុល្លារ ដើម្បីជួយដល់សេដ្ឋកិច្ច ក្នុងពេលកំពុង វិបត្តិកូវីដ១៩បែបនេះ។

ទោះបីជាយ៉ាង ណាក្តី កិច្ចពិភាក្សាដ៏ តានតឹងនេះ ក៏មានការប្រកែកប្រឆាំងផងដែរ ពីសំណាក់ប្រទេស សហភាពអ៊ឺរ៉ុប នៅភាគខាងជើងខ្លះដែរ ដោយសារគណកម្មការ នៃសហភាពអ៊ឺរ៉ុប បានបញ្ជាក់ថាប្រាក់រ៉ៃអង្គាស ប្រមានទៅដល់៥០០ពាន់ប៊ីលានអ៊ឺរ៉ូ នឹងត្រូវប្រើប្រាស់ទៅក្នុងប្រទេស ដែលរងការវាយប្រហារខ្លាំង ដោយជំងឺឆ្លងនេះ ដែលក្នុងគេមើលឃើញគ្រប់គ្នា គឺអ៊ីតាលីនិងអេស្បាញ។

ផ្ទាំងពាណិជ្ជកម្ម

វិភាគទាន ដែលនឹងត្រូវប្រមូល តាមរយៈជាប្រាក់កំចីយោង ទៅតាមការប្តេជ្ញាចិត្ត នៃប្រទេសជាសមាជិក អ៊ឺរ៉ុបប៉ុណ្ណោះ ដោយក្នុងនោះប្រទេស ដែលបានប្រកាសគាំទ្រខ្លាំង ចំពោះផែនការ នេះគឺ មានដូចជាបារាំង និងអាល្លឺម៉ង់ ប៉ុន្តែគិតត្រឹមថ្ងៃសុក្រនេះ គឺមិនមានលទ្ធផលជាផ្លូវការ ណាមួយអាចកើតឡើងឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top