បរទេស ៖ ច្បាប់របស់ហុងកុង ដែលបានស្នើឡើង របស់ប្រទេសចិន មានវិសាលភាពហាមឃាត់ ការប៉ុនប៉ងបំបែកខ្លួន, ការធ្វើវិទ្ធង្សនា, អំពើភេរវកម្ម និងសកម្មភាពណាមួយ ដែលអាចគំរាមកំហែង ដល់សន្តិសុខជាតិរបស់ចិន ។ ច្បាប់នេះត្រូវបានជំទាស់ ដោយប្រជាជនហុងកុង ដែលយល់ឃើញថា វាជាការរឹតត្បិត សេរីភាពរបស់ពួកគេ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា បេសកកម្មរបស់ចិន នៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ការកត់សម្គាល់មុននេះដោយឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស គឺលោកស្រី Michelle Bachelet ស្តីពីច្បាប់របស់ហុងកុង “បានជ្រៀតជ្រែកយ៉ាងខ្លាំង នៅក្នុងអធិបតេយ្យភាព និងកិច្ចការផ្ទៃក្នុងរបស់ចិន” ដែលបានចាត់ទុកពួកគេថា មិនត្រឹមត្រូវ។
សេចក្តីថ្លែងការណ៍ របស់ចិនបាននិយាយ បេសកកម្មរបស់ចិន បានកត់សម្គាល់ថា ច្បាប់សន្តិសុខជាតិ“ ស្ថិតនៅក្នុងអធិបតេយ្យភាពរបស់រដ្ឋ។ ការកត់សម្គាល់ទាំងនេះជ្រៀតជ្រែក យ៉ាងខ្លាំងនៅក្នុងអធិបតេយ្យភាព និងកិច្ចការផ្ទៃក្នុងរបស់ចិននិងរំលោភ លើគោលបំណងនិងគោលការណ៍ នៃធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ដែលប្រទេសចិន បានសម្តែងការមិនពេញចិត្ត និងការប្រឆាំង យ៉ាងខ្លាំងរបស់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា