ព័ត៌មានអន្តរជាតិ

អតីតមន្រ្តីអូស្រ្តាលី ចោទចិនចំៗថា ជាអ្នកវាយប្រហារ តាមអ៊ិនធ័រណិត មកលើរដ្ឋាភិបាលអូស្រ្តាលី

បរទេស៖ នាយករដ្ឋមន្រ្តីលោក ស្កុត ម៉ូរីសុន បាននិយាយកាលពីថ្ងៃសុក្រថា ពួកចោរអ៊ិនធ័រណិត ( Hacker) បរទេស បានវាយប្រហាររដ្ឋាភិបាល អូស្រ្តាលី គ្រប់លំដាប់ថ្នាក់ ប៉ុន្តែមិនបានប្រាប់ឈ្មោះជនសង្ស័យនោះទេ ។ អ្នកជំនាញខ្លះស្តីបន្ទោសប្រទេសចិន ដែលបដិសេធ ការចោទប្រកាន់នេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការវាយលុក តាមអ៊ិនធ័រណិត មកលើរដ្ឋាភិបាលអូស្ត្រាលី ដែលបានបញ្ជាក់កាលពីម្សិលមិញ ដោយលោក ស្កុត ម៉ូរីសុន នាយករដ្ឋមន្រ្តី គឺទំនងជាត្រូវបានរៀបចំឡើង ដោយប្រទេសចិន ដើម្បីសងសឹកចំពោះការបង្ក្រាបលើក្រុមហ៊ុន Huawei ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន ABC ដែលបានស្រង់សម្តី អតីតមន្រ្តីអូស្រ្តាលីពីររូប។

លោកស្កុតម៉ូរីសុនបាននិយាយ ដោយមិនបញ្ចេញឈ្មោះថា «អ្នកសំដែងដែលមានមូលដ្ឋាន ជារដ្ឋទំនើប” នៅពីក្រោយការវាយប្រហារឌីជីថល ទ្រង់ទ្រាយធំទៅលើអាជីវកម្មប្រព័ន្ធ រដ្ឋាភិបាលអូស្រ្តាលី និងអ្នកផ្តល់សេវាកម្ម។

មន្ត្រីមិនបញ្ចេញ អត្តសញ្ញាណទាំង ២ នាក់បានប្រាប់វិទ្យុ ABC ថា ពួកគេជឿជាក់ថា យុទ្ធនាការអ៊ិនធឺរណែត តាមបែបព្យាបាទនេះ គឺជាការតបស្នង ចំពោះការហាមឃាត់ឆ្នាំ ២០១៨ របស់អូស្រ្តាលីលើក្រុមហ៊ុន Huawei និងក្រុមហ៊ុនចិន ផ្សេងទៀត ពីការផ្តល់បច្ចេកវិទ្យា 5G សម្រាប់បណ្តាញទូរស័ព្ទចល័តឥតខ្សែ របស់ប្រទេស។

ការហាមឃាត់នេះធ្វើឡើងបន្ទាប់ពីមានការ ខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់ សហរដ្ឋអាមេរិកដែលបានចោទ ប្រកាន់ក្រុមហ៊ុន Huawei ពីបទធ្វើចារកម្មលើអ្នកប្រើប្រាស់ តាមរយៈឧបករណ៍ខាងក្រោយរបស់ខ្លួន ដែលជាការចោទប្រកាន់ ដែលក្រុមហ៊ុនចិន បានបដិសេធវិញយ៉ាងដាច់អហង្ការផងដែរ។ សហរដ្ឋអាមេរិកមិនទាន់ផ្តល់ភស្តុតាង ដើម្បីគាំទ្រការអះអាងរបស់ខ្លួនទេ ។

មន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីទាំងនោះ បាននិយាយថា មានភស្ដុតាងដែលបង្ហាញថា អ្នកវាយប្រហារត្រូវបានផ្សារភ្ជាប់ ជាមួយនឹងទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់របស់ប្រទេសចិន, ក្រសួងសន្តិសុខរដ្ឋ (MSS) ៕

ប្រែសម្រួលៈ ណៃ តុលា

To Top