ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសិទ្ធិមនុស្ស អនុម័តលើសេចក្តី សម្រេច ដោយថ្កោលទោសយ៉ាងខ្លំាង ទៅនឹងការប្រកាន់ ជាតិសាសន៍និយម ជុំវិញករណី សម្លាប់លោក George Floyd

ហ្សឺណែវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានអនុម័តលើ សេចក្តីសម្រេចមួយ ដោយធ្វើការថ្កោលទោសយ៉ាងខ្លាំង នៅទៅលើការបន្តប្រកាន់ ជាតិសាសន៍ និយម និងការអនុវត្តន៍ឲ្យមានអំពើហិង្សា ដែលបានកំណត់ឡើងដោយច្បាប់ ប្រឆាំងនឹងពលរដ្ឋអាហ្វ្រិក នៅពលរដ្ឋមានដើមកំណើត នៅទ្វីបអាហ្វ្រិក ។

សេចក្តីសម្រេច គឺស្រដៀងគ្នាទៅនឹងការថ្កោលទោស ដល់អំពើឃោរឃៅរបស់ប៉ូលិស ដែលបានបង្កឲ្យស្លាប់ ពលរដ្ឋអាមេរិក គឺលោក George Floyd នៅក្រុង Minneapolis និងពលរដ្ឋដ៏ទៃទៀត ដែលមានដើមកំណើតពី អាហ្វ្រិក ។

សេចក្តីសម្រេច បានអនុម័តដោយការ យល់ស្របទូទៅ ដោយមិនមានការបោះឆ្នោតណាមួយ នៅក្នុងសមាជិក នៃអង្គការសហប្រជាជាតិ ទំាង៤៧រូបនោះទេ ហើយក៏បានសោកស្តាយផងដែរ ចំពោះឧប្បត្តិហេតុថ្មីៗនេះ ដែលគេប្រើប្រាស់កម្លាំងយោធា និងបង្កអំពើហិង្សាដល់សិទ្ធិមនុស្ស ផ្សេងទៀត ដោយការអនុវត្តន៍ច្បាប់ប្រឆាំង នឹងក្រុមបាតុករដែលស្វែងរកសន្តិភាពពេញលេញ ដែលផ្តោតលើសិទ្ធិ របស់ពលរដ្ឋអាហ្វ្រិក និងពលរដ្ឋដែលមាន ដើមកំណើតពីអាហ្វ្រិក ។

សេចក្តីសម្រេច បានស្នើឡើងដល់ឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ដើម្បីរៀបចំជារបាយការណ៍មួយ លើប្រព័ន្ធជាតិសាសន៍ អំពើហិង្សាទំាងឡាយ នៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងរឿងអាស្រូវជាច្រើន ដែលប្រឆាំងនឹងពលរដ្ឋអាហ្វ្រិក និងពលរដ្ឋដែលមានដើមកំណើត ពីអាហ្វ្រិក ដោយទីភ្នាក់ងារអនុវត្តន៍ច្បាប់ ។

របាយការណ៍នឹងត្រូវចែកចាយ នូវគណនេយ្យភាព និងធ្វើការកែតម្រូវសម្រាប់ជនរងគ្រោះទាំងឡាយ ។ នៅក្នុងសេចក្តីសម្រេចបានដាក់ដូច្នេះ ដោយអំពាវនាវឲ្យបណ្តារដ្ឋ ទាំងអស់ និងអ្នកដែលពាក់ព័ន្ធទាំងឡាយ ដើម្បីចូលរួមសហការគ្នា ក្នុងការរៀបចំរបាយការណ៍ ។

អ្នកសារព័ត៌មានជាច្រើន បានរាយការណ៍អំពីការវាយប្រហារ ទន្ទឹមនឹងនេះដែរ ការធ្វើការងាររបស់ពួកគេ នៅសហរដ្ឋអាមេរិក តាមការប៉ាន់ប្រមាណ គឺមានកម្រិតខ្ពស់ ដែល “មនុស្ស១៤៨នាក់ ត្រូវចាប់ខ្លួន ឬរងការវាយប្រហារ” នៅសហរដ្ឋអាមេរិក ចន្លោះថ្ងៃទី២៦ ខែឧសភា និងថ្ងៃទី២ ខែមិថុនា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top