រ៉ាម៉ាឡាហ៍ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រ រដ្ឋាភិបាលប៉ាឡេស្ទីន បានប្រកាសអំពីកិច្ចប្រជុំបន្ទាន់មួយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍នេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើង នៃករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងតំបន់របស់ប៉ាឡេស្ទីន ។
លោក Mohammed Ishtaye នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន បានថ្លែងឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានមួយថា របាយការណ៍ជាច្រើន របស់គណៈកម្មាធិការវេជ្ជសាស្ត្រ ទៅលើការកើនឡើង នៃការឆ្លងជំងឺ នឹងត្រូវពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំ ។
គាត់បានថ្លែងទៀតថា វិធានការដ៏ត្រឹមត្រូវ នឹងត្រូវយកមកពិភាក្សាគ្នាអំពីការឆ្លងរាលដាល នៃវីរុសនៅក្នុងរលលកថ្មីមួយ នៅក្នុងដែនដីប៉ាឡេស្ទីន ដែលថ្មីៗនេះត្រូវបានគេដឹង ។
លោក Ishtaye បានអំពាវនាវដល់ពលរដ្ឋប៉ាឡេស្ទីន ដើម្បីចូលរួមនូវវិធានការសុវវត្ថិភាព ជាសាធារណៈរហូតដល់ ជំងឺឆ្លងត្រូវបានបញ្ចប់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
