ព័ត៌មានអន្តរជាតិ

សាកលវិទ្យាល័យ Johns Hopkins ៖ អ្នកឆ្លងជំងឺកូវីដ១៩ នៅអាមេរិក កើនលើសពី២,២លាននាក់

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ថា យោងតាមការបញ្ជាក់ឲ្យដឹង ពីសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១០នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី២,២លាននាក់ គិតត្រឹមថ្ងៃសុក្រ គឺបានកើនឡើងដល់២.២០៣.៥៦៩នាក់ គិតត្រឹមម៉ោង១២និង៣៣នាទីល្ងាច ត្រូវនឹងម៉ោង១៦និង៣៣នាក់ម៉ោងសកល ។

ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់សរុប បានកើនឡើងដល់១១៨.៦៥៩នាក់ ។ យោងតាមទិន្នន័យសរុប ។

ទិន្នន័យសរុបបានបង្ហាញថា ក្រុងញ៉ូវយ៉ក នៅតែជារដ្ឋដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដែលមានអ្នកឆ្លងជំងឺ៣៨៦.៥៥៦នាក់ និងមានអ្នកស្លាប់៣០.៩៧៤នាក់ ។ បណ្តារដ្ឋផ្សេងៗទៀត មានអ្នកឆ្លងលើសពី១០០.០០០នាក់ ក្នុងនោះរាប់ទាំង រដ្ឋ New Jersey, California, Illinois, Massachusetts និងរដ្ឋ Texas ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top