ព័ត៌មានអន្តរជាតិ

ឥណ្ឌា និងចិន ចោទដាក់គ្នា ពីបទរំលោភ បំពានព្រំដែន

បរទេស ៖ ប្រទេសឥណ្ឌា និងប្រទេសចិន នៅថ្ងៃសៅរ៍នេះ បានធ្វើការចោទប្រកាន់ ចំពោះគ្នាទៅវិញទៅមកថា បានបំពានព្រំដែន រួមជាក់ស្តែង ជាតំបន់មួយ ដែលក្នុងសប្ដាហ៍នេះ បានក្លាយជាកន្លែងប៉ះទង្គិចគ្នា បណ្ដាលឲ្យមានអ្នកស្លាប់ រវាងមហាយក្សអាស៊ី មានអាវុធ នុយក្លេអ៊ែទាំងពីរ។

ក្រោយមួយថ្ងៃបន្ទាប់ ពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី បានព្យាយាមថ្កោលទោស ការប៉ះទង្គិចគ្នា ដែលសម្លាប់ទាហានឥណ្ឌា តិចបំផុត២០នាក់ និងរបួស ជាង៧០នាក់នោះ រដ្ឋាភិបាលឥណ្ឌា បានថ្កោលទោសភាគីចិន ពីបទព្យាយាមកសាងសំណង់ ឆ្លងកាត់បន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង។

ចំណែកមន្ត្រីនាំពាក្យ ក្រសួងការបរទេស របស់ប្រទេសចិន លោក Zhao Lijian បានចោទប្រកាន់ កងទ័ពប្រទេសចិន ពីបទបង្កហេតុដោយចេតនា នៅក្នុងតំបន់ជួរភ្នំហិមាល័យ ដែលមានភាពតានតឹង នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News៕
ប្រែសម្រួល៖ប៉ាង កុង

To Top