បរទេស៖របាយការណ៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកមួយ បាននិយាយប្រាប់ថា យុទ្ធសាស្ត្ររបស់មន្ទីរបញ្ចកោណសម្រាប់កិច្ចការពារក្នុងលំហអាកាស ចាត់ទុកបរិយាកាសជាដែនដីប្រយុទ្ធមួយកន្លែង នេះបើយោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន UPI។
នៅក្នុងសប្ដាហ៍នេះ មន្ទីរបញ្ចកោណបាននិយាយប្រាប់ឲ្យដឹងថា យុទ្ធសាស្ត្រលំហអាកាសការពារ ស្នើឲ្យមានតំហែទាំចំពោះឧត្តមភាពលំហអាកាស គាំទ្រចំពោះប្រតិបត្តិការជាតិរួមគ្នានៅលើផែនដី និងការធានារក្សាឲ្យបាននូវស្ថិរភាពលំហអាកាស។
របាយការណ៍ បានបង្ហាញនូវអ្វីដែលមន្ត្រីជំនាញហៅថា គំនូសប្រឹងប្រែងអាទិភាពចំនួន៤ គឺការកសាងអត្ថប្រយោជន៍យោធាដ៏ទំលំទូលាយនៅក្នុងលំហ ការរួមបញ្ចូលអំណាចក្នុងលំហទៅក្នុងវិស័យយោធា ការកំណត់បង្កើតរូបរាងបរិយាកាសយុទ្ធសាស្ត្រ និងសហប្រតិបត្តិការជាមួយសម្ពន្ធមិត្ត ដៃគូ និងក្រសួងរដ្ឋាភិបាលនិងទីភ្នាក់ងារសហរដ្ឋអាមេរិកផ្សេងៗទៀត៕ ប្រែសម្រួល៖ប៉ាង កុង
