ព័ត៌មានអន្តរជាតិ

អាមេរិក ៖ បាញ់ប្រហារនៅទីក្រុង Minneapolis ស្លាប់ និងរបួស ១២នាក់

បរទេស៖ ប៉ូលីសបាននិយាយ នៅថ្ងៃអាទិត្យថា យ៉ាងហោចណាស់ មានបុរសម្នាក់បានស្លាប់ និង ១១ នាក់ទៀត រងរបួសនៅក្នុងហេតុការណ៍ បាញ់ប្រហារមួយនៅក្នុងទីក្រុង Minneapolis សហរដ្ឋអាមេរិក ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប៉ូលីសបានលើកឡើងថា « មនុស្ស ១២ នាក់បានរងរបួសនិងស្លាប់ ដោយគ្រាប់កាំភ្លើង នៅក្នុងឧប្បត្តិហេតុបាញ់ប្រហារ នៅលើប្លុក Hennepin S. 1 ដែលក្នុងនោះ បុរសពេញវ័យ ១ នាក់បានស្លាប់ និង ១១ នាក់របួស ប៉ុន្តែមិនគំរាមកំហែង ដល់អាយុជីវិតនោះទេ»។

យោងតាមរបាយការណ៍ គឺការបាញ់ប្រហារបានកើតឡើង នៅក្នុងសង្កាត់ពាណិជ្ជកម្មមួយ ជិតរោងមហោស្រព Upton របស់ Landmark ដែលជាតំបន់ មានបារនិងភោជនីយដ្ឋានជាច្រើន ។

ទីតាំងនេះស្ថិតនៅចម្ងាយប្រហែល ៣ ម៉ាយល៍ខាងលិច នៃតំបន់ទិញឥវ៉ាន់ ក្នុងទីក្រុង Minneapolis ដែលរងផលប៉ះពាល់ ដោយកុបកម្មដែលបានផ្ទុះឡើង បន្ទាប់ពីមរណភាពរបស់ជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក លោក George Floyd នៅក្នុងការឃុំឃាំង របស់ប៉ូលីសកាលពីថ្ងៃទី ២៥ ឧសភា។

អាជ្ញាធរមីនីសូតា បានបើកបារ និងភោជនីយដ្ឋានឡើងវិញ ដោយមានសេវាកម្មមានកំណត់នៅថ្ងៃទី ១ មិថុនា៕

ប្រែសម្រួលៈ ណៃ តុលា

To Top