ព័ត៌មានអន្តរជាតិ

CCSA របស់ថៃ សន្យា នឹងអនុញ្ញាត ឱ្យក្លឹបរាត្រី អាចបើកឡើងវិញ បាន នៅដើមខែកក្កដា

បរទេស៖ ការកម្សាន្តពេលរាត្រីរបស់ថៃ នឹងវិលត្រឡប់មកវិញពេញលេញ ខណៈ សមាជិកថ្មីនៃទីភ្នាក់ងាររដ្ឋប្រយុទ្ធនឹងវីរុសនៅថ្ងៃអាទិត្យនេះបានសន្យាថា នឹងអនុញ្ញាតឱ្យហាងស្រា បារ ហាងខារ៉ាអូខេ និងកន្លែងកម្សាន្តផ្សេងទៀត បើកទ្វាររបស់ពួកគេឡើងវិញនៅដើមខែកក្កដា។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានឈានដល់ការពិភាក្សារវាងលោក Nattapol Nakpanit ជាឥស្សរជនសំខាន់មួយរូបនៅមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាព Covid-19 (CCSA) និងតំណាង ក្លឹបកំសាន្តរាត្រី និងតន្ត្រីករ។ ទោះយ៉ាងណាវានៅតែត្រូវការការយល់ព្រមដោយការប្រជុំពេញលេញរបស់ CCSA នៅថ្ងៃសុក្រ។

តន្ត្រីករ និង អ្នកនៅក្នុងសេវាកំសាន្ត បានអំពាវនាវអំពាវនាវដល់រដ្ឋាភិបាលឱ្យអនុញ្ញាតឱ្យពួកគេវិលត្រឡប់ទៅធ្វើការវិញ ព្រោះការបិទទ្វារយូរ បានធ្វើឱ្យពួកគេស្ថិតនៅក្នុងវិបត្តិនៃស្ថានភាពហិរញ្ញវត្ថុធ្ងន់ធ្ងរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top