ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអេស្ប៉ាញ៖ ការបិទរដ្ឋ Alarm ត្រូវបានបញ្ចប់ ដោយអនុញ្ញតឲ្យ” ដំណើរការជាប្រក្រតីឡើងវិញ ”

ម៉ាឌ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ថា លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានថ្លែងថា រដ្ឋ Alarm ដែលបានស្នើឡើង ឲ្យបិទកាលពីថ្ងៃទី១៤ ខែមីនា ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលវីរុសកូរ៉ូណា បានអស់សុពលភាពហើយ គិតត្រឹមពាក់កណ្តាលអធ្រាត្រ ចន្លោះថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយអនុញ្ញត ឲ្យប្រទេសដំណើរការឡើងវិញ ហើយលោកនាយករដ្ឋមន្ត្រីបាន ហៅថា “ដំណើរការជាប្រក្រតីឡើងវិញ” ។

នៅក្នុងតំបន់ទំាងអស់ របស់អេស្ប៉ាញ (លើកលែងតែតំបន់ នៅភាគខាងត្បូង Galicia ,Cantabria និង the Basque Region តំបន់ទាំងនេះ បានឲ្យ “ដំណើរការជាប្រក្រតីឡើងវិញ” នៅដើមសប្តាហ៍នេះ ដោយឥឡូវនេះ មានភាពប្រសើរឡើង និងនៅបន្តរឹតត្បិត នៅនឹងកន្លែងរហូតដល់ មានវ៉ាក់សាំង ឬការព្យាបាល ដែលអាចសម្លាប់វីរុសកូរ៉ូណា ត្រូវបានគេរកឃើញ ។

ទន្ទឹមនឹងនេះដែរ លោក Sanchez បានថ្លែងថា ទោះបីជា អេស្ប៉ាញ យកឈ្នះ ទៅលើការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា បន្ទាប់ពីមនុស្សជាង ២៨.០០០នាក់បានស្លាប់ ហើយអេស្ប៉ាញ ចាំចាប់ត្រូវតែ មានការប្រយ័ត្នប្រយែងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top