សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃច័ន្ទនេះថា ប្រទេសកូរ៉េខាងជើង កំពុងត្រៀម ផ្ញើខិតប័ណ្ណឃោសនាប្រមាណ ១២ លានសន្លឹកទៅប្រទេសកូរ៉េខាងត្បូង តាមរយៈប៉េងប៉ោង (បាឡុង) ចំនួន ៣.០០០ ដោយនិយាយថា“ ពេលវេលា សម្រាប់ការដាក់ទណ្ឌកម្មសងសឹក” កំពុងតែខិតជិតមកដល់ហើយ។
ប្រទេសកូរ៉េខាងជើង បានគំរាមបញ្ជូនខិត្តប័ណ្ណ ឃោសនាចូលទឹកដីកូរ៉េខាងត្បូង ក្នុងការសងសឹកប្រឆាំង នឹងការខកខានរបស់កូរ៉េខាងត្បូង ក្នុងការបញ្ឈប់ អ្នករត់ចោលជួរកូរ៉េខាងជើង និងសកម្មជនដទៃទៀត ពីការបញ្ជូនខិត្តប័ណ្ណ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ចូលទៅក្នុងរដ្ឋកុម្មុយនិស្ត ទោះបីជា កិច្ចព្រមព្រៀងកំពូលឆ្នាំ២០១៨ ហាមឃាត់សកម្មភាព បែបនេះក៏ដោយ។
ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ បានចុះផ្សាយថា“ គ្រឹះស្ថានបោះពុម្ព និងបោះពុម្ព នៅគ្រប់កម្រិតទាំងអស់ នៅក្នុងរដ្ឋធានី បានចេញខិត្តប័ណ្ណ ១២ លានសន្លឹកគ្រប់ប្រភេទ ឆ្លុះបញ្ចាំងពីកំហឹង និងការស្អប់ខ្ពើម របស់ប្រជាជនពីគ្រប់មជ្ឈដ្ឋាន”៕
ដោយ៖ ឈូក បូរ៉ា