ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ព្រមានប្រឆាំងនឹងផែនការ បញ្ចូលទឹកដី របស់អ៊ីស្រាអែល

រ៉ាម៉ាឡា៖ មន្រ្តីប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យ បានព្រមានពីផលវិបាក នៃផែនការបញ្ចូលទឹកដី របស់ប្រទេដអ៊ីស្រាអែល លើឱកាសសន្តិភាព នៅតំបន់មជ្ឈឹមបូព៌ា។

លោក Nabil Abu Rudeineh ដែល អ្នកនាំពាក្យ របស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅទីក្រុង Ramallah ភាគខាងលិចថា“ ផែនការរបស់អ៊ីស្រាអែល ក្នុងការបញ្ចូលផ្នែកខ្លះ នៃតំបន់ West Bank នឹងមិនត្រូវបានអនុញ្ញាត ឱ្យឆ្លងកាត់នោះទេ” ។

លោកបានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំប៉ាឡេស្ទីន នឹងមិនទទួលយកជំរើសណាមួយ ចំពោះរដ្ឋប៉ាឡេស្ទីនមួយ នៅក្នុងព្រំដែនឆ្នាំ១៩៦៧ ដោយសង្កត់ធ្ងន់ថាជំហរ និងជំហ៊ានប៉ាឡេស្ទីន នាពេលខាងមុខនឹងផ្អែកលើច្បាប់អន្តរជាតិ និងដំណោះស្រាយស្របច្បាប់។

អគ្គលេខាធិការ គណៈកម្មាធិការកណ្តាល របស់គណបក្ស Fatah លោក Jibril Rajoub បានឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីន បានត្រៀមខ្លួនរួចជាស្រេចដើម្បី “ឈានទៅរកការតស៊ូមួយជំហានទៀត ប្រសិនបើចាំបាច់”៕ ដោយ៖ ឈូក បូរ៉ា

To Top