សេអ៊ូល៖ ការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះ ៧,៥ ភាគរយ ក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃ ខែមិថុនា ក្នុងចំណោមការធ្លាក់ចុះ ដោយសារជំងឺរាតត្បាតកូវីដ-១៩។
យោងតាមទិន្នន័យ ពីសេវាកម្មគយកូរ៉េបានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេសរបស់ប្រទេសនេះ មានចំនួន ២៥ ពាន់លានដុល្លារ ក្នុងរយៈពេលពី ថ្ងៃទី០១-២០ ខែមិថុនា។
ការនាំចេញ ជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ២០ ថ្ងៃ ក៏បានធ្លាក់ចុះ ១៦,២ ភាគរយធៀបនឹងឆ្នាំមុន។
ទិន្នន័យនេះ បានកើតឡើងចំពេលមានក្តីបារម្ភកាន់តែខ្លាំងឡើង ដែលថាជំងឺរាតត្បាតឆ្លងរាលដាល កំពុងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញ ដល់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង៕ ដោយ ឈូក បូរ៉ា