បរទេស៖ទីភ្នាក់ងារ សារព័ត៌មាន IRNA របស់អ៊ីរ៉ង់កាលពីចុងសប្តាហ៍ កន្លងទៅបានរាយការណ៍ ថាក្រសួងការបរទេស អ៊ីរ៉ង់ មានការព្រួយបារម្ភអំពីការសាកល្បង មីស៊ីលផ្លោងថ្មីរបស់ប្រទេសបារាំងហើយថាវាមិនស៊ីគ្នា នឹងការប្តេជ្ញាចិត្តអន្តរជាតិ របស់ប្រទេសនេះទេ។
អ្នកនាំពាក្យក្រសួង លោក Abbas Mousavi បាននិយាយថា ការបាញ់សាកល្បងមីស៊ីលរបស់កងទ័ពជើងទឹកបារាំង នាពេលថ្មីៗនេះចំពោះមីស៊ីល ផ្លោងអន្តរទ្វីបប្រភេទ M51 ជំនាន់ថ្មីដែលមានសមត្ថភាពផ្ទុកក្បាល គ្រាប់នុយក្លេអ៊ែរជាច្រើនគឺ មិនត្រូវគ្នានឹងការប្តេជ្ញាចិត្តរបស់ បារាំងចំពោះការរំសាយអាវុធនុយក្លេអ៊ែរនោះទេ។
អ្នកនាំពាក្យរូបនេះក៏បាន ជម្រុញឲ្យរដ្ឋាភិបាល ក្រុងប៉ារីសក្នុងការធ្វើយ៉ាង ដើម្បីគោរពយ៉ាងពេញលេញជាមួយ កាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ទាក់ទងនឹងការរំសាយអាវុធនុយក្លេអ៊ែរខ្លាំងផង៕
ប្រែសម្រួល៖ស៊ុនលី