បរទេស៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងជួបជាមួយលោក ម៉ាឌូរ៉ូ ប្រធានាធិបតីរបស់វេណេស៊ុយអេឡា ដើម្បីពិភាក្សាអំពី“ ការចាកចេញពីអំណាចដោយសន្តិវិធី” ។ មុននេះលោក ត្រាំបាននិយាយថា លោកអាចនឹងពិចារណាជួបជាមួយប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានយក Twitter ដើម្បីបញ្ជាក់ម្តងទៀតនូវការជំទាស់រដ្ឋបាលរបស់លោកចំពោះអ្វីដែលលោកបានពិពណ៌នាថាជា“ របបរបស់លោកម៉ាឌូរ៉ូ ដែលមានគាបសង្កត់” ។
រឿងនេះកើតឡើងភ្លាមៗបន្ទាប់ពីលោក ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័រព័ត៌មាន Axios ថា លោកមានគំនិតទី ២ អំពីការសម្រេចចិត្តរបស់លោកក្នុងការទទួលស្គាល់លោក Juan Guaido ក្នុងនាមជាមេដឹកនាំស្របច្បាប់របស់វេណេស៊ុយអេឡា ហើយបាននិយាយថាលោកអាចនឹងពិចារណាជួបប្រជុំជាមួយប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ៕ប្រែសម្រួលៈ ណៃ តុលា
