ព័ត៌មានអន្តរជាតិ

ជម្លោះរវាង ទាហានព្រំដែនចិន និងឥណ្ឌា មុនពេលប៉ះទង្គិចគ្នា បណ្តាលឱ្យ ស្លាប់ទាហានឥណ្ឌា

បរទេស៖ ក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសយក្សអាស៊ីទាំងពីរ គឺឥណ្ឌានិងចិន បានចូលរួម ក្នុងកិច្ចពិភាក្សាការទូត នៅពេលដែលស្ថានភាព នៅតាមព្រំដែនមានភាពតានតឹង បន្ទាប់ពីការប្រឈមមុខដាក់គ្នា រវាងកងទ័ពមកពីប្រទេសទាំងពីរ កាលពីថ្ងៃទី ១៥ ខែមិថុនា ដែលបណ្តាលឱ្យទាហានឥណ្ឌា ២០ នាក់បានស្លាប់ និង មនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស។ រហូតមកដល់ពេលនេះ ប្រទេសចិនមិនបានបញ្ជាក់ ពីចំនួនអ្នកស្លាប់និងរបួសទេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ខ្សែវីដេអូដែលគ្មានថ្ងៃខែ បានបង្ហាញពីទាហានឥណ្ឌា ដែលបានចូលរួម នៅក្នុងការប្រឈមមុខដាក់គ្នា យ៉ាងសាហាវជាមួយកងទ័ពចិន ដែលត្រូវបានគេសន្មត់ថា នៅតំបន់ព្រំដែនក្នុងតំបន់ Sikkim បានបង្ហាញឡើង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

នៅក្នុងវីដេអូមួយនោះ គឺមានទាហានឥណ្ឌាមួយក្រុម អាចត្រូវបានគេមើលឃើញថា កំពុងលោតនិងរុញកងទ័ពចិន ត្រឡប់មកវិញ។ ពួកគេក៏អាចត្រូវបានគេ ស្នើឱ្យកងទ័ពរំដោះប្រជាជន វិលត្រឡប់ក្រោយវិញ។

វីដេអូឃ្លីបនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការទាស់ទែងគ្នា យ៉ាងសាហាវរវាងកងទ័ពឥណ្ឌានិងចិន នៅតំបន់ជម្លោះតូចមួយ ដែលជាកន្លែងតំបន់ឥណ្ឌា Ladakh ជាប់ព្រំដែនតំបន់ Aksai Chin របស់ប្រទេសចិន – ជ្រលងភ្នំ Galwan Valley។ ការប្រឈមមុខដាក់គ្នា បានបណ្តាលឱ្យទាហានឥណ្ឌាស្លាប់ ២០ នាក់ និងភាគីចិនមួយចំនួន មិនទទួលបានដំណឹងស្លាប់ ឬរបួស៕ ប្រែសម្រួលៈ ណៃ តុលា

To Top