ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ដំឡើងឧបករណ៍ បំពងសំឡេងឃោសនា តាមព្រំដែនឡើងវិញ

សេអ៊ូល៖ មន្រ្តីយោធាបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង កំពុងដំឡើងឡើងវិញ នូវឧបករណ៍បំពងសម្លេងឃោសនា នៅក្នុងតំបន់នានា នៅតាមបណ្តោយព្រំដែនអន្តរកូរ៉េ បន្ទាប់ពីបានដកចេញ ក្រោមកិច្ចព្រមព្រៀងកំពូលឆ្នាំ ២០១៨ ជាមួយប្រទេសកូរ៉េខាងត្បូង។

បន្ទាប់ពីជំនួបកំពូល រវាងប្រធានាធិបតី លោក មូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៨ កូរ៉េទាំងពីរ បានយល់ព្រមបញ្ឈប់ រាល់សកម្មភាពអរិភាពប្រឆាំងនឹងគ្នា និងលុបបំបាត់មធ្យោបាយរបស់ពួកគេ រួមទាំងការចាក់ផ្សាយ តាមឧបករណ៍បំពងសំឡេង និងការចែកចាយខិត្តប័ណ្ណជាដើម។

យោងតាមអាជ្ញាធរកូរ៉េខាងជើង ត្រូវបានគេរកឃើញថា បានបង្កើតឧបករណ៍ បំពងសំឡេងជាថ្មីម្តងទៀត នៅក្នុង“ កន្លែងជាច្រើន” នៅក្នុងតំបន់គ្មានយោធា (DMZ) ចាប់តាំងពីថ្ងៃអាទិត្យ ដោយកន្លងមកខ្លួន បានរុះរើឧបករណ៍បំពងសំលេង រាប់សិបកន្លែងនៅជុំវិញតំបន់ជិត ៤០ នៃព្រំដែនដែលមានភាពតានតឹង ក្នុងសកម្មភាពដំបូង ដើម្បីតាមដានសេចក្តីប្រកាស Panmunjom ៕ ដោយ៖ ឈូក បូរ៉ា

To Top