Covid-19

ឈីលី មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងជិង ២៥ម៉ឺននាក់

សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នំា២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹង កាលពីថ្ងៃចន្ទថា កាលពីថ្ងៃចន្ទ ប្រទេសឈីលី ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៤៦.៩៦៣នាក់ ជាមួយគ្នានេះដែរមានអ្នកស្លាប់ចំនួន ៤.៥០២នាក់ ។

ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានអ្នកឆ្លងជំងឺថ្មីចំនួន ៤.៦០៨នាក់ ត្រូវបានគេរកឃើញ និងអ្នកជំងឺចំនួន ២៣នាក់បានស្លាប់ ។ អាជ្ញាធរសុខភាពបាន ធ្វើតេស្តលើពលរដ្ឋចំនួន ១៨.៦៤៥នាក់ ដែលនាំឲ្យចំនួនអ្នកធ្វើតេស្ត រកមេរោគសរុបគិតចាប់ពីខែមីនា មានរហូតដល់ ៩៨២.៣៥៣នាក់ ។

ក្រសួងបានឲ្យដឹងកាលពីថ្ងៃសៅរ៍ ចំនួនអ្នកស្លាប់ពិតប្រាកដ អាចនឹងកើនឡើងលើសនេះ ដែលមានអ្នកស្លាប់ផ្សេងទៀតចំនួន ៣.០៦៩នាក់ ដែលគេសង្ស័យថា ដោយសារជំងឺកូវីដ១៩ ប៉ុន្តែមិនមានការបញ្ជាក់ ច្បាស់លាស់នោះទេ ។

ឈីលី ត្រូវបានគេរាយការណ៍មកថា ករណីផ្ទុះជំងឺខ្លាំងបំផុត នៅក្នុងខែឧសភា ដែលនាំឲ្យរដ្ឋាភិបាល បានបន្លាយពេលក្នុង ការធ្វើចត្តាឡីស័ក ពិសេសនៅរដ្ឋធានីសាន់ទីយ៉ាហ្គោ និងតំបន់ធំៗជាច្រើនទៀត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top