ព័ត៌មានអន្តរជាតិ

ជប៉ុន៖ សហរដ្ឋអាមេរិក មិនបានស្នើសុំប្រាក់បន្ថែម ដើម្បីរក្សាវត្តមាន កងទ័ពអាមេរិក

បរទេស៖​ រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាេមរិក បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកមិនបាន ស្នើឲ្យទីក្រុងតូក្យូចេញប្រាក់បន្ថែម ដើម្បីរក្សាវត្តមានកងទ័ពអាមេរិក នៅលើទឹកដីជប៉ុនទេ ក្រោយមានសេចក្តីរាយការណ៍មួយ លើកឡើងពីសម្តីអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton ដែលនិយាយថា លោកបានបង្ហាញពី ការទាមទាររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យចេញប្រាក់ប្រចាំឆ្នាំ៨ពាន់លានដុល្លារ។

លោករដ្ឋមន្ត្រីការពារ ជាតិជប៉ុន តារ៉ូ កូណូ បាននិយាយប្រាប់សន្នសីទ កាសែតនៅថ្ងៃអង្គារនេះថា “កិច្ចចរចាគ្នាជុំវិញការចំណាយសម្រាប់រក្សា វត្តមានកងទ័ពអាមេរិក នៅមិនទាន់បាន ចាប់ផ្តើមនៅឡើងទេ ហើយរដ្ឋាភិបាលជប៉ុន នៅមិនបានទទួលសំណើ ពីសហរដ្ឋអាមេរិកណាមួយ ពាក់ព័ន្ធបញ្ហានេះនៅឡើយនោះទេ”។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទី ភ្នាក់ងារសារព័ត៌មាន Us News ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា កិច្ចព្រមព្រៀងនាពេលបច្ចុប្បន្ន ដែលគ្របដណ្ដប់លើកងទ័ព សហរដ្ឋអាមេរិក៥៤.០០០នាក់ ឈរជើងប្រចាំការនៅលើទឹកដីជប៉ុននោះ នឹងត្រូវផុតកំណត់នៅ ក្នុងខែមីនា ឆ្នាំ២០២១៕ប្រែសម្រួល៖ប៉ាង កុង

To Top