បរទេស៖ សហភាពអឹរ៉ុប បាននិយាយប្រាប់ប្រទេសចិន នៅថ្ងៃចន្ទ ឲ្យធ្វើឲ្យល្អលើសន្យា បើកចំហសេដ្ឋកិច្ច និងបានព្រមាន អំពីផលវិបាកដ៏អវិជ្ជមាន ប្រសិនបើទីក្រុងប៉េកាំង នៅតែបន្តទៅមុខ ជាមួយច្បាប់សន្តិសុខថ្មីមួយ លើទីក្រុងហុងកុង ដែលលោកខាងលិចនិយាយថា នឹងកាត់បន្ថយសិទ្ធិមូលដ្ឋាន។
ថ្លែងក្រោយកិច្ចពិភាក្សា តាមវីដេអូខល ជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang និងប្រធានាធិបតីចិន លោក ស៊ី ជីនពីងនោះ អគ្គនាយកប្រតិបត្តិ និងប្រធានរបស់សហភាពអឺរ៉ុប បាននិយាយប្រាប់ថា ពួកគេបានធ្វើការចោទប្រកាន់ដដែលថា ទីក្រុងប៉េកាំងបានសាយភាយ នូវព័ត៌មានមិនពិត ស្តីពីមេរោគកូរ៉ូណា។
ប្រធានគណៈកម្មាធិការអឺរ៉ុប លោក Ursula von der Leyen បាននិយាយប្រាប់ សន្និសីទកាសែតដូច្នេះថា “ស្របពេលជាមួយគ្នានេះដែរ ចំណងមិត្តភាព រវាងសហភាពអឺរ៉ុបនិងប្រទេសចិន គឺជាផ្នែកមួយ ដ៏មានសារសំខាន់បំផុត ផ្នែកយុទ្ធសាស្ត្រ និងជារឿងមួយ ក្នុងចំណោមបញ្ហាដ៏លំបាកបំផុត ដែលយើងមាន”៕ ប្រែសម្រួល៖ប៉ាង កុង