ព័ត៌មានអន្តរជាតិ

កងកម្លាំងចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានបាញ់ទម្លាក់មីស៊ីលផ្លោង របស់ពួកហូធី

បរទេស៖ កងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេសយេម៉ែន នៅព្រឹកថ្ងៃអង្គារនេះ បាននិយាយប្រាប់ថា ខ្លួនទើបបានបាញ់ទម្លាក់មីស៊ីល ផ្លោង៣គ្រាប់ ដែលពួកហូធីបាញ់តម្រង់ទៅទីក្រុង Najran និងទីក្រុង Jizan ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Turki al-Malki ជាមន្ត្រីនាំពាក្យ ឲ្យកងកម្លាំងចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ក្នុងប្រទេសយេម៉ែន បានិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលទាំងនោះ ផ្តោតគោលដៅលើជនស៊ីវិល។

គួរបញ្ជាក់ថា កងកម្លាំងចម្រុះ ក៏បានបាញ់ទម្លាក់កូនដ្រូន ចំនួន៨គ្រឿង ដែលផ្ទុកគ្រាប់បែក និងហោះសំដៅ ទៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃចន្ទម្សិលមិញនេះ ហើយកូនដ្រូនទាំងនោះ ក៏ត្រូវបានបញ្ជាប្រតិបត្តិការ ដោយពួកហូធី ដែលមានចំណងទាក់ទង ជាមួយប្រទេសអ៊ីរ៉ង់ផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង

To Top