Covid-19

ហ្វីលីពីន មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ជិត ៣២.០០០នាក់

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ថា នាយកដ្ឋានសុខាភិបាល បានរយការណ៍ឲ្យដឹងនៅថ្ងៃអង្គារថា មានអ្នកឆ្លងជំងឺថ្មីចំនួន១.១៥០នាក់ ដែលមានឲ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសហ្វីលីពីន កើនដល់ ៣១.៨២៥នាក់ ។

នាយកដ្ឋានសុខាភិបាល បានឲ្យដឹងថា អ្នកជាសះស្បើយពីជំងឺ បានកើនឡើងដល់ ៨.៤៤២នាក់ បន្ទាប់ពីអ្នកជំងឺចំនួន ២៩៩នាក់ បានរួចផុតពីសេចក្តីស្លាប់ ។

នាយកដ្ឋានបានបញ្ជាក់ទៀតថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១.១៨៦នាក់ បន្ទាប់ពីអ្នកជំងឺចំនួន ៩នាក់ បានកើនឡើងដោយវីរុសបង្កជំងឺ ។

នាយកដ្ឋានសុខាភិបាល បានឲ្យដឹងថា កំណត់ត្រានៃអ្នកឆ្លងជំងឺ ប្រចាំថ្ងៃមានចំនួន ៣១៧នាក់ នៅក្រុងម៉ានីល និង៣២០នាក់ នៅតំបន់ Central Visayas នៅភាគកណ្តាលហ្វីលីពីន និង៥១៣នាក់ ត្រូវបានគេរាយការណ៍នៅតំបន់ផ្សេងៗទៀត នៅក្នុងប្រទេស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top