បរទេស៖ នៅមុននេះបន្តិចកងទ័ពឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចពិភាក្សារវាង រដ្ឋាភិបាលទីក្រុងញូវដែលីនិងរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២២ ខែមិថុនា ត្រូវបានធ្វើឡើងក្នុងបរិយាកាសស្និទ្ធស្នាលប្រកបដោយវិជ្ជមាននិងប្រកបដោយការស្ថាបនា ហើយបានបញ្ចប់ដោយមានការឯកភាពគ្នាទៅវិញទៅមកដើម្បីដកថយរៀងខ្លួន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការបរទេសចិនបានដាក់ឈ្មោះរបាយការណ៍នៃការស្លាប់និងរបួស របស់កងទ័ពចិនចំនួន ៤០ នាក់នៅក្នុងការប៉ះទង្គិចគ្នាថ្មីៗនេះជាមួយប្រទេសឥណ្ឌា ថា ជា «ព័ត៌មានក្លែងក្លាយ» ។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្រ្តីរដ្ឋាភិបាលឥណ្ឌាបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិនបានបាត់បង់ទាហានយ៉ាងតិច ៤០ នាក់នៅក្នុងការប៉ះទង្គិចនេះ។
ភាពតានតឹងតាមព្រំដែនរវាងឥណ្ឌានិងចិន បានផ្ទុះឡើងនៅក្នុងខែឧសភា ដែលធ្វើឱ្យទាហានរាប់សិបនាក់រងរបួសទាំងសងខាង។
កងកម្លាំងប្រដាប់អាវុធឥណ្ឌាបាននិយាយថា កងទ័ពរបស់ពួកគេ ២០ នាក់ត្រូវបានសម្លាប់ និងប្រហែល ៨០ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងឧប្បត្តិហេតុនេះ៕ប្រែសម្រួលៈ ណៃ តុលា