ព័ត៌មានអន្តរជាតិ

ការនាំចេញ សព្វាវុធអ៊ីស្រាអ៊ែល ធ្លាក់ចុះមកត្រឹមតែ ៧,២ពាន់ប៊ីលានដុល្លារ កាលពីឆ្នាំ២០១៩

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទទី២២ខែមិថុនា បានសរសេរថាទំហំនាំចេញនៃផលិតផល យោធារបស់ប្រទេស អ៊ីស្រាអ៊ែលកាលពីឆ្នាំ២០១៩ ត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះមកនៅត្រឹមតែ ៧,២ពាន់ប៊ីលានដុល្លារ។

តួលេខនេះគឺជាតួលេខធ្លាក់ចុះ ជាប់គ្នា២ឆ្នាំមកហើយដែរចំពោះ ការនាំចេញផលិតផលយោធា។កាលពីឆ្នាំ២០១៨ទំហំនាំចេញយោធារបស់ អ៊ិស្រាអ៊ែលមានចំនួន៧,៥ពាន់ប៊ីលានដុល្លារពោលគឺធ្លាក់ចុះពីទំហំ៩,២ពាន់ប៊ីលានដុល្លារ កាលពីឆ្នាំ២០១៧។

ទិន្នន័យដែលត្រូវបានចេញផ្សាយដោយ SIBAT បានបញ្ជាក់ថាបច្ចុប្បន្នក្រុមហ៊ុនយោធារបស់អ៊ីស្រាអ៊ែលប្រមាណជា១២០ បានចុះកុងត្រាជាមួយនឹងពិភពលោកបានតែប៉ុន្មានកិច្ចព្រមព្រៀងប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top