ព័ត៌មានអន្តរជាតិ

កងទ័ពស៊ីរី៖ អ៊ីស្រាអែល វាយប្រហារមូលដ្ឋានយោធា ជាច្រើនកន្លែង នៅទូទាំងប្រទេស

បរទេស៖ កងទ័ពស៊ីរី បានឆ្លើយតបចំពោះការវាយប្រហារ របស់អ៊ីស្រាអែល លើប្រទេសស៊ីរីភាគខាងត្បូង ភាគកណ្ដាល និងភាគខាងកើត បណ្ដាលឲ្យទាហានពីររូបបាត់បង់ជីវិត វាត្រូវបាន ប្រភពស៊ើបការណ៍សម្ងាត់យោធា និយាយថា ជារលកនៃការវាយឆ្មក់ ផ្តោតគោលដៅលើមូលដ្ឋានទ័ពអ៊ីរ៉ង់។

កងទ័ពស៊ីរីនិយាយថា យន្តហោះអ៊ីស្រាអែល បានវាយប្រហារប៉ុស្តិ៍កងទ័ពមួយកន្លែង នៅក្នុងទីក្រុង Salamiya និងមួយកន្លែងផ្សេងទៀត ក្នុងទីក្រុង Sabura នៅខេត្ត Hama ត្រមតែប៉ុន្មានម៉ោង មុនពេលមីស៊ីល វាយប្រហារបន្ទាយយោធាផ្សេងទៀត ក្នុងខេត្ត Deir al Zor ស្ថិតនៅតាមបណ្ដោយព្រំដែន ជាប់អ៊ីស្រាអែល និងនៅក្នុងប្រទេសស៊ីរីភាគខាងត្បូង ជិតព្រំដែនជាប់ហ្សកដានី។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា មូលដ្ឋានយោធានានា នៅតំបន់ក្នុងប្រទេសស៊ីរី ភាគខាងកើតនិងភាគខាងត្បូង ដែលអ៊ីស្រាអែល បានវាយប្រហារ ក្នុងពេលប៉ុន្មានខែថ្មីៗនេះ និងដែលត្រូវគេជឿថា មានវត្តមានដ៏ខ្លាំងក្លា របស់កងជីវពលគាំទ្រដោយអ៊ីរ៉ង់៕ ប្រែសម្រួល៖ប៉ាង កុង

To Top