ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិចិន៖ ការប៉ះទង្គិចគ្នា តាមព្រំដែនថ្មីៗនេះ បង្កឡើងដោយឥណ្ឌា

បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសចិន នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការប៉ះទង្គិចគ្នានៅតាមព្រំដែន នាជួរភ្នំហិមាល័យភាគខាងលិច កាលពីពេលថ្មីៗនេះ រវាងប្រទេសចិននិងប្រទេសឥណ្ឌា គឺត្រូវបានបង្កឡើង ដោយភាគីឥណ្ឌា។

យោងតាមប្រភពព័ត៌មានមួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងរបស់ប្រទេសចិន បាននិយាយលើគណនី បណ្ដាញសង្គមរបស់ខ្លួនថា ទង្វើរបស់ឥណ្ឌា បានបំពានការព្រមព្រៀងគ្នា រវាងប្រទេសទាំងពីរ និងជាការបង្កហេតុឯកតោភាគី។

គួរបញ្ជាក់ថា កងទ័ពរបស់ប្រទេសឥណ្ឌា និងកងទ័ពរបស់ប្រទេសចិន បានប្រឈមមុខដាក់គ្នា នៅក្នុងដំណើរជាប់គាំង តាមព្រំដែនដ៏ខ្លាំងក្លា នៅតំបន់ Pangong Tso ជ្រលងភ្នំ Galwan Valley តំបន់ Gogra Hot Spring និងតំបន់មួយចំនួនផ្សេងទៀត នៅក្នុងតំបន់ Ladakh ភាគខាងកើត អស់រយៈពេល៦សប្ដាហ៍កន្លងទៅ៕ ប្រែសម្រួល៖ប៉ាង កុង

To Top