ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក នឹងពិចារណាដាក់ពន្ធគយ លើទំនិញសហភាពអឺរ៉ុប

បរទេស៖ យោងតាមសេចក្តីជូនដំណឹង ធ្វើឡើងដោយការិយាល័យ តំណាងជំនួញសហរដ្ឋអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងពិចារណា ដាក់ពន្ធគយ លើផលិតផលសហភាពអឺរ៉ុប និងពិចារណាអត្រាផ្លាស់ប្តូរ សម្រាប់ផលិតផលផ្សេងៗគ្នា ជាផ្នែកនៃជម្លោះ អំពីយន្តហោះ របស់ដៃគូពាណិជ្ជកម្ម។

ឯកសារដែលបង្ហាញ លើបណ្ដាញសង្គម នៅល្ងាចថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយប្រាប់ថា “ពាក់ព័ន្ធជាមួយការពិចារណានេះ តំណាងជំនួញសហរដ្ឋអាមេរិក កំពុងតែពិចារណា ធ្វើការកែប្រែបញ្ជីឈ្មោះផលិតផល របស់បណ្ដាប្រទេសបច្ចុប្បន្ន ឬក៏អតីតរដ្ឋ ជាសមាជិកសហភាពអឺរ៉ុប ដែលសព្វថ្ងៃនេះ ជាប្រធានបទ ចំពោះកាតព្វកិច្ចបន្ថែម”។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ប្រភពសហរដ្ឋអាមេរិក បានឲ្យដឹងថា ការពិចារណានេះ គឺបណ្ដាលមកពីជម្លោះ របស់សហរដ្ឋអាមេរិក ជាមួយសហភាពអឺរ៉ុប ពាក់ព័ន្ធនឹងរឿងយន្តហោះ Airbus របស់អឺរ៉ុប និងយន្តហោះ Boeing របស់អាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង

To Top