ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល បើកការវាយប្រហារទំាងយប់ មកលើមូលដ្ឋានទ័ពរបស់ស៊ីរី

ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មាន SANA បានរាយការណ៍ថា ប្រទេសអ៊ីស្រាអ៊ែល បានបើកការវាយប្រហារទំាងយប់ មកលើទីតាំងយោធារបស់ស៊ីរី នៅក្នុងផ្នែកមួយចំនួន នៅក្នុងប្រទេសអារ៉ាប់ ទំាងយប់ ។

ប្រទេសអ៊ីស្រាអ៊ែល បានចាប់ផ្តើមបើកការវាយប្រហារ ទៅលើមូលដ្ឋានយោធា ដែលស្ថិតនៅភាគខាងត្បូង និងខាងកើត របស់ប្រទេសស៊ីរី កាលពីល្ងាចថ្ងៃអង្គារ ដោយបានសម្លាប់យោធា២នាក់ និង៤នាក់ផ្សេងទៀតរងរបួស ។

ការវាយប្រហារ បានដាក់គោលដៅ ទៅលើទីតាំងយោធា១ នៅក្នុងតំបន់ Kabajeb ស្ថិតនៅប៉ែកខាងលិច និងខេត្តភាគខាងកើត Deir al-Zour និងមួយទៀតនៅក្នុងតំបន់ Sukhneh ដែលជាតំបន់ដាច់ស្រយាលមួយ នៅភាគខាងកើត គឺខេត្ត Homs រួមទាំងតំបន់ Salkhad នៅតំបន់ ដាច់ស្រយាលប៉ែកខាងត្បូង នៃខេត្តភាគខាងត្បូង គឺខេត្ត Sweida បានឲ្យដឹងដូច្នេះ ។

សេចក្តីរាយការណ៍ បានបញ្ជាក់ថា ទ័ពការពារដែនអាកាសរបស់ស៊ីរី បានស្ទាក់ចាប់ យកគ្រាប់មីស៊ីលជាច្រើន គ្រាប់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top