ព័ត៌មានអន្តរជាតិ

ការផ្អាកសកម្មភាព បង្កហេតុរបស់កូរ៉េខាងជើង ទំនងជាខ្លាចប៉ះពាល់ខ្លាំង ដល់សេដ្ឋកិច្ចរបស់ខ្លួន

សេអ៊ូល៖ ក្រុមអ្នកជំនាញ បានលើកឡើងថា ការសម្រេចចិត្តរបស់កូរ៉េខាងជើង ក្នុងការបញ្ឈប់ផែនការ សកម្មភាពយោធា ប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង ហាក់ដូចជាមានគោលបំណង ដើម្បីចៀសវាងការបង្កហេតុនានា ដែលអាចនឹងបង្កភាពតានតឹង ដល់សេដ្ឋកិច្ចរបស់ខ្លួន។

ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េ បានរាយការណ៍ថា មេដឹកនាំលោក គីម ជុងអ៊ុន បានធ្វើជាអធិបតី ក្នុងកិច្ចប្រជុំបឋមនៃគណៈកម្មាធិការយោធាកណ្តាល នៃគណបក្សកម្មករ និងបានសម្រេចចិត្ត ផ្អាកផែនការសកម្មភាពយោធា។

ការសម្រេចចិត្តនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើល ពីព្រោះកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងកោះប្រជុំគណៈកម្មាធិការយោធាមជ្ឈិម នៃគណបក្សកម្មករ ដែលកំពុងកាន់អំណាច ដើម្បីអនុម័ត វិធានការយោធាជាបន្តបន្ទាប់ ដូចជាការដាក់កងទ័ពឡើងវិញ នៅតាមតំបន់ព្រំដែន ដើម្បីដាក់ទណ្ឌកម្ម លើប្រទេសកូរ៉េខាងត្បូង ចំពោះខិតប័ណ្ណប្រឆាំងក្រុងព្យុងយ៉ាង៕ ដោយ៖ ឈូក បូរ៉ា

To Top