តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ថា ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,២រ៉ិចទ័រ បានកើតឡើង នៅថ្ងៃព្រហស្បតិ៍នេះ នៅឆ្នេរសមុទ្រនៃខេត្ត ជីបា (Chiba) នៅក្នុងប្រទេសជប៉ុន ។
ការរញ្ជួយបានកើតឡើង នៅវេលាម៉ោងប្រមាណ ៤និង៤៧នាទីព្រឹក ម៉ោងក្នុងស្រុក ដែលមានរង្វាស់៣៥.៥ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១៤១.២ដឺក្រេនៃរយៈបណ្តោយ ប៉ែកខាងកើត និងមានជម្រៅ៣០គីឡូម៉ែត្រ ។
គ្រោះរញ្ជួយដីកម្រិតទាប គឺ៥ចុះក្រោម នៅផ្នែកខ្លះនៃខេត្ត ជីបា ហើយក្រុមអ្នកតាមដានគ្រោះរញ្ជួយដីជប៉ុនបានកំណត់ថា កម្រិតខ្ពស់៧ ។
រហូតមកដល់ពេលនេះ មិនទាន់មានការព្រមានណាមួយ អំពីរលកយក្សស៊ូណាមិ នៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា